តើយើងជានរណា?
តេស្តដោយសំងាត់ជាឈ្មោះវេបសាយរបស់ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលកំពុងធ្វើការសិក្សាទាក់ទងនឹងការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង។
អំពីតេស្តដោយសំងាត់
តេស្តដោយសំងាត់មានគោលបំណងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការឆ្លងមេរោគអេដស៍ក្នុងចំណោមប្រជាជនគន្លឹះ និង ធ្វើអោយជីវិតទំនាក់ទំនងដៃគូរស្នេហា និងការរួមភេទរបស់គាត់មិនប្រឈមនឹងហានិភ័យ។
ដៃគូសហការ និង ការគាំទ្រ
តេស្តដោយសំងាត់ត្រូវបានគាំទ្រដោយ ANRS របស់ប្រទេសបារាំង និងមានការសហការយ៉ាងជិតស្និតជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADs)។
ហេតុអ្វីអ្នកអាចទុកចិត្តលើ “តេស្តដោយសំងាត់”?
តេស្តដោយសំងាត់ត្រូវបានគាំទ្រដោយគណៈកម្មាធិការក្រមសីលធម៌សម្រាប់ការស្រាវជ្រាវសុខភាពដែលទាក់ទងនឹងមនុស្ស។ គណៈគម្មាធិការក្រមសីលធម៌សម្រាប់ការស្រាវជ្រាវសុខភាពដែលទាក់ទងនឹងមនុស្ស។ រាល់ទិន្នន័យរបស់អ្នក ចូលរួមទាំងអស់នឹងត្រូវបានរក្សាទុកជាការសម្ងាត់។